javascript:void(0)



    សូមកូនក្មែរទាំងប្រុសស្រីកុំមានការឆ្ងល់ រារែកច្រើន ពេលនេះអាថ៌កំបាំងមហានគរក្មែររបស់ខ្លួនដែល

ធ្លាប់តែរុងរឿងពី ​អតីតនោះត្រូវបាន​បើកកកាយ​ឡើងហើយ ចូរនាំគ្នាជួយលើកស្ទួយ និងផ្សព្វផ្សាយបន្ថែមពីបណ្តាំ
អាទិទេពរបស់ខ្លួន ។ សូមកុំទាន់មានចំងល់មុនពេលដែល​
មិនទាន់អាន និងសូមកុំទាន់សួរមុនពេលមិនទាន់ត្រិះរិះពិចារ
ណារួចអ្វីទាំងនេះ គឺជា​អាថ៌កំបាំងដែល​សឹង​តែគ្មាននរណា
ម្នាក់ទេត្រូវនិយាយ​ ថាគ្មាននរណាម្នាក់អាចដឹងពីអាថ៌កំបាំង
នៃបណ្តាំមាតាដែលបានចារឹកនៅលើផ្ទាំងចម្លាក់នានាជាង
រាប់ពាន់ឆ្នាំមុននៅក្នុងដែនមហានគរក្មែរ​យើងហើយនេះ​ជាស្នាដៃតែមួយ​ គ្មានពីរដែលមិនយកគំនិតពីបរទេស ឬ
អ្នកនិពន្ធផ្សេងៗឡើយ ដូចនេះទើបខ្ញុព្រះករុណា ខ្ញុំបាទលើកយកពាក្យ​ ក្មែរ មកជាការពញ្ញាក់ស្មារតីបងប្អូន
អ្នកអានទាំងឡាយ ។ សូមធ្វើការទាញយកអត្ថបទទាំងស្រុង និងអានដោយយកចិត្តទុកដាក់ត្រិះរិះ​ពិចារ​ណា…! ​
       បើសិនជាអានមានការយល់ចូលចិត្ត សូមធ្វើការផ្សព្វផ្សាយ
បន្តដើម្បីទុកជាបុណ្យកុស​ល្យតទៅ!… តាមវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាតពាក្យ ខ្មែរ មានន័យថាមនុស្សទាំងឡាយដែលកើតលើទឹកដីកម្ពុជ(ខេមរៈ)…(មានត)ប៉ុន្តែមិនមាន
សរសេរពាក្យ ក្មែរ នេះទេ តើហេតុអ្វីបានជាខ្ញុំព្រះករុណាខ្ញុំហ៊ានដាក់ពាក្យក្មែរនេះដែរ? លោក
ពន្យល់តែពាក្យ ខេមរះ ប្រែថាខ្មែរ (ភាសាបាលី=មនុស្សមានសេចក្តីក្សេម ឬអ្នកក្សេម) មកពីវិគ្គហៈថា “ខេមំ យស្ស អត្ថីតិ ខេមរោ” ឬជាពហុវចនៈថា “ខេមំ យស្សអត្ថីតិ ខេមរា” ប៉ុន្តែនឹងពោលឲ្យប្រាកដបានថា “ខេម រៈៗ” នោះ ពីព្រោះ ប្រែជាមានសេចក្តីក្សេម ដូច្នេះ
ក៏អាចដឹង​ប្រាកដពុំ​បានព្រោះក្នុង​សិលា​ចារឹក​បុរាណសសេរ ក្មែរ ក៏មាន (សូម
មើលនៅ​វច នានុ​ក្រមសម្តេចសង្ឃ ) សូម្បីតែសម្តេចសង្ឃលោកក៏ពុំហ៊ា​នអះអាងអោយ
បាន​ច្បាស់​​​​​ពីពាក្យក្មែរផង ព្រោះលោក យោងតាមសិលា ចារឹក​បុរាណមុនដែរ ។ មានការវែកញែកជាច្រើនពីក្រុមអ្នកស្រាវជ្រាវ ប្រវត្តិសាស្រខ្មែរ ដូចជា លោកកេងវ៉ានសាក់ លោកឈឹមក្រសេម លោកពៅ ឈិន លោកឆត្រាប្រេមរឺឌី លោកហ៊ឹម ខាន់
លោកមាស ហាំ លោករស់ សារេត សូមមើលទស្សនៈទាំងអស់នេះក្នុង អំបូរ​ខ្មែរ​-​មន)
ជា​ដើមរវាងពាក្យខ្មែរនិងពាក្យក្មែរនេះប៉ុន្តែនៅតែមិនមានអ្នកនិពន្ធ​មួយណាដែល ​ប្រាកដ​នូវពាក្យនេះទេ !.... សូមកូនក្មែរប្រុសស្រីតាមដាននូវការ​ ស្រាវជ្រាវនិងបកស្រាយពី
សិល្បះចម្លាក់បុរាណខ្មែរតាមរយៈ​ផ្ទាំង​ចម្លាក់​ ផ្សេងៗឈ្មោះដែលជាប្រស្នាទាំងឡាយ
របស់បព្វជនខ្មែរយើង !....

អាថ៌កំបាំងបណ្តាំមាតាមហានគរក្មែរ ភាគ១

អារម្ភបទ
ហេតុអ្វីបានជាធ្វើឲ្យកើតនៅស្នាដៃ អាថ៌កំបាំងបណ្ដាំមាតាមហានគរក្មែរ នេះ? ខ្ញុំនឹងឆ្លើយរៀបរាប់ដោយត្រួសៗ ដើម្បីឲ្យមិត្តអ្នកអានដែលជាពូជពង្សនាគរួមត្រកូលតែមួយ គឺអ្នកទទួលនូវម​រតក​ម៉ែដូចគ្នា (ក្មែរ) កំពុងតែឆ្ងល់ថាតើខ្ញុំទៅរៀនពីទីណា ទើបបានជាឯកសារ
នេះ ខុសប្លែកពីឯកសារអ្នកជំនាន់មុន។​ ក្រោយថ្ងៃរំដោះ​៧មករា ឆ្នាំ១៩៧៩ ប្រជាជនក្មែរ​បានរួចផុតពីការកាប់សំលាប់ និងធ្វើទារុណកម្ម យ៉ាងព្រៃផ្សៃ ពីបក្សពួកមេដឹកនាំផ្ដាច់​ការដែលបានគ្រប់គ្រងមា​ តុភូមិនេះអស់រយៈកាលជាងបីឆ្នាំ។ កូនក្មែរប្រុសស្រីទាំងឡាយ ចាប់ផ្ដើមកសាងជីវិតថ្មីក្នុងទឹកដី​មាតុភូមិ​ដ៏សែន​កំសត់នេះឡើងវិញ ក្រោមទង់រណសិរ្សសាមគ្គី​សង្គ្រោះជាតិកម្ពុជា ពេលនោះពុទ្ធចក្រ និងអណាចក្រក៏កើតមានឡើងវិញ រួមទាំងខ្ញុំបាទ​ផងក៏បានចូលសាលាបន្ដការសិក្សា តចំណេះ ដែលមាន​តិចតួចមុន​សម័យកម្ពុជា​ប្រជាធិបតេយ្យ (សម័យសាធារណរដ្ឋខ្មែរ) ដើម្បីឲ្យការចេះដឹងមានការកើនឡើង។ ក្នុងឆ្នាំ១៩៨២ ខ្ញុំបានទៅ​ប្រលងជាប់នៅសាលាវិចិត្រសិល្បៈ ហើយបាន​សិក្សា​ផ្នែក​ប្រវត្តិសិល្បៈ ឬប្រវត្តិវិទ្យា ពេលនោះ​ការឆ្ងល់សង្ស័យក៏ចាប់ផ្ដើមកើតមានក្នុងសន្ដានចិត្តថា តើប្រជាជនក្មែរទាំងក្មេងចាស់ ប្រុសស្រី​រួមទាំងខ្ញុំ និងញាតិទាំងអស់របស់ខ្ញុំ តើពួកគាត់មានកំហុសអ្វី? ទើបត្រូវបានគេយកទៅសំលាប់ និងធ្វើទារុណកម្ម ក្នុងរបប ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ហើយខ្ញុំឆ្ងល់ទៀតថា ដូនតាអ្នកនគរនេះ ធ្លាប់​ជាពូជពង្សរុងរឿង ថ្កុំថ្កើង ហេតុអ្វីក៏ក្រោយពេលដែ​លក្មែរបោះ​បង់​ចោលក្រុងអង្គ ប្រទេសចាប់​ផ្ដើមបែកបាក់ និងធ្លាក់ដុនដាបយ៉ាងនេះ? អ្នកនគរនេះ ជាអ្នកកាន់ និងគោរពព្រះពុទ្ធសាសនា ហេតុអ្វីក៏ពួកគេមិនដឹងបុណ្យបាប គុណទោស....ជាពិសេស គឺសម័យ​ផ្ដាច់ការ (កម្ពុជាប្រជា​ធិបតេយ្យ) ដែលអ្នកដឹកនាំក្នុងសម័យនោះ ភាគច្រើនសុទ្ធតែជាអ្នកបានបួសរៀន ហេតុអ្វី​ក៏ប្រព្រឹត្តកម្មអកុសលយ៉ាងនេះ? ការឆ្ងល់ និងសង្ស័យនេះ​ចេះតែកើតមាន​ក្នុង​ចិត្ត​របស់ខ្ញុំ ហើយចំងល់ទាំងនេះខ្ញុំពុំហ៊ានសួរគ្រូឡើយ ​ព្រោះខ្លាចគាត់យល់ថាយើងមានចំងល់ពុំសម​ហេតុផល។មានពេលមួយខ្ញុំសាកសួរគាត់ ពីអាថ៌កំបាំងរូបចម្លាក់នាគក្មែរ ហេតុអ្វីក៏នាគ​ក្មែរ​
មា​នតែ​ក្បាល​ ឯ​ខ្លួន​ត្រូវសត្វម្ករលេប គាត់ឆ្លើយថា នេះគឺជាសិល្បៈ ដែលដូនតាបានរចនាឡើង ចំលើយដែលគាត់បានឆ្លើយនេះខ្ញុំពុំអស់ចិត្តឡើយ ព្រោះសត្វនាគដែលត្រូវគេ​លេបទៅដល់ក្បាល​ទៅ​ហើយនោះ ពេលដែលត្រូវលាងខ្លួនឬងូតទឹក និងអេះនូវរមាស់ដែលកើតនៅលើកាយ តើត្រូវអេះទៅលើអ្វីបើជាខ្លួនរបស់គេយ៉ាងនោះ? ចំងល់នេះ ១៦ឆ្នាំក្រោយ ទើបចាប់ផ្ដើមមានពន្លឺ​ព្រាលៗ​ម្ដង​ប​ន្ដិចៗ ព្រោះក្នុងឆ្នាំ១៩៩៨ ក្នុងរាត្រីមួយនោះខ្ញុំបានជួបស្រ្តីម្នាក់ក្នុងសុបិន្តដ៏ចំឡែក ដែលក្នុងសុបិន្តនោះស្រ្តីដែលខ្ញុំបានជួប គាត់មានអាយុ​១៩៩៨ឆ្នាំតែ​គាត់ជាអ្នកមាន​ទោស​ជាប់ខ្លួន (អ្នកងារ) ខ្ញុំឆ្ងល់ថាតើស្រ្តីនោះជាអ្នកណា? ហេតុអ្វីបានជាគាត់ត្រូវជាប់ទោស? ដូច្នេះតាំងពីឆ្នាំនោះ មកទល់នឹងពេលនេះ (២០០៩) ខ្ញុំត្រូវស្វែងរកអាថ៌កំបាំង​របស់ស្រ្ដីនេះ អស់រយៈពេល​ជាង ១១ឆ្នាំ ទើបដឹងថាគាត់ជាអ្នកណា ដែលខ្ញុំនឹងបកស្រាយពន្យល់នៅក្នុងឯកសារអាថ៌កំបាំងបណ្ដាំមាតា​មហានគរក្មែរ ភាគ១ និងភាគ២នេះ ដែលស្នាដៃនេះកើត​ឡើងពីការឆ្ងល់ហើយឆ្ងល់ទៀ​តពុំចេះចប់។ ហើយស្នាដៃនេះនឹងបានបើកបង្ហាញនៅបឋមក្សត្រដើម គឺអ្នក ក+កើត កំណើតនគរ និងជាអ្នក​បង្កើតនូ​វ​ប្រភពមោទនភាពជាតិ ដែលមិនចេះ​រីងស្ងួតពីសម័យអតីតកាល ហើយកេរមរតកនេះ​បានបន្សល់ទុកមកដល់បច្ចុប្បន្ន ដែលយើងជាកូនក្មែរ​កំពុងទទួលនៅមរតករ​បស់​គាត់គ្រប់ៗគ្នា។
ដូច្នេះសូមកូន​ក្មែរ​ប្រុស​ស្រីតាមដាន និងឈ្វេង​យល់ពីអាទិទេពដើមរបស់យើងតាមរយៈ​ស្នាដៃនេះថា តើគាត់ជាអ្នកណា? តើគាត់បានបំពេញពលីកម្មសព្វបែបយ៉ាងដើម្បីអ្នកណា? ហើយហ្នឹង គាត់នៅរងចាំអ្វី? ចម្លើយទាំងអស់នេះនឹងមានបកស្រាយតាមលំដាប់លំដោយដែល
មាន​រៀបរាប់ក្នុងឯកសារអាថ៌កំបាំងបណ្ដាំមាតាមហានគរ ឬសាសនមាតាមហានគរក្មែរនេះ។
ឯកសារនេះស្រាវជ្រាវ និងចងក្រងដោយ
លោក   គៀត ចាន់ថុន
អតីតសិស្សសាលាវិចិត្រសិល្បៈ
លោក     សេន រ៉ន
សិស្សផ្នែកទំនាក់ទំនងសង្គម
សូមចូលទៅអានអត្ថបទបន្តនៅទីនេះ អាថ៌កំបាំងបណ្តាំមាតាមហានគរក្មែរ ភាគ១

អាថ៌កំបាំងបណ្តាំមាតាមហានគរក្មែរ ភាគ២
អារម្ភបទ
ពេលដែលខ្ញុំព្រះករុណាខ្ញុំបាទ សរសេរចងក្រងភាគទីមួយរួចហើយ ខ្ញុំបានប្រគេនជូនលោកម្ចាស់ ដែលបាននិមន្ដមកបិណ្ឌបាតនៅមុខផ្ទះខ្ញុំព្រះករុណាខ្ញុំបាទ នូវឯកសារអាថ៌កំបាំងមហា​នគរថត​ចម្លងមួយច្បាប់ ដើម្បីឲ្យព្រះអង្គយកទៅអាន ត្រិះរិះពិចារណាឈ្វេងយល់។ រំលងជាច្រើន​ថ្ងៃ​ក្រោយមក លោកម្ចាស់អង្គនោះ លោកបានមកបិណ្ឌបាតទៀត ព្រះអង្គបានសួរខ្ញុំថា ញោមស្រាវ​ជ្រាវ​​​អស់រយៈពេលជាង១០ឆ្នាំ សរសេរចងក្រងបានតែប៉ុណ្ណឹងទេឬ? សំណួរដែលលោ​កម្ចាស់សួរខ្ញុំ ធ្វើឲ្យខ្ញុំភ្ញាក់រួចគិតពិចារណាក្នុងចិត្តតែម្នាក់ឯងថា ៖ លោកម្ចាស់អង្គនោះ ច្បាស់ជាមើល​ការស្រាវ​ជ្រាវ​ អាថ៌កំបាំងបណ្តាំម៉ែ នេះពុំយល់ឡើយ ដូច្នេះខ្ញុំត្រូវតែស្រាវជ្រាវ ភាគទីពីរជាបន្ដ ដើម្បី​យកមកពន្យល់បកស្រាយជាបន្ថែមទៀត បើពុំដូច្នោះទេ អ្នកអានដែលមានបញ្ញាក្នុង​ការសិក្សស្រាវ​ជា្រវបានតិចតួច ពិតជាពុំអាចមើលយល់បានឡើយនៅឯកសារចងក្រងដោយសង្ខេបក្នុងភាគមួយ។
ហេតុនេះទើបខ្ញុំព្រះករុណាខ្ញុំបាទ ខិតខំស្រាវជ្រាវប្រមូលផ្ដុំនូវការសិក្សា និងការចងចាំទាំង​ឡាយ​ជិតមួយជីវិតនេះ មកសរសេរពន្យល់បកស្រាយក្នុងភាគទីពីរ ដើម្បីទុកជាមរតកទស្សនៈគំនិតម៉ែ សំរាប់បំភ្លឺមើលការពិតពីអតីតកាល បច្ចុប្បន្ន និងតទៅអនាគត ទុកជាប្រយោជន៍​ឲ្យកូន​នាគ​ប្រុសស្រីដែលជាអ្នកកាន់ និងគោរពព្រះពុទ្ធសាសនា ឲ្យបានយល់ច្បាស់ពីសាសនប្រស្នាម៉ែ ដែលលោកបានផ្តាំ រួចថតចម្លងបញ្ចូលក្នុងប្រាសាទថ្ម ទំនៀមទំលាប់ ប្រពៃណី សាសនា ឈ្មោះ​ភូមិស្រុក ធម្មជាតិ ទំនាយផ្សេងៗ.... សំរាប់ឲ្យកូននាគទាំងឡាយជួយត្រិះរិះពិចារណាឈ្វេងយល់ រួចរួមសាមគ្គីគ្នាជួយស្រង់គាត់ឡើង។ ឯកសារនេះស្រាវជ្រាវ និងចងក្រងដោយ

លោក   គៀត ចាន់ថុន
អតីតសិស្សសាលាវិចិត្រសិល្បៈ
លោក    សេន រ៉ន
សិស្សផ្នែកទំនាក់ទំនងសង្គម
សូមចូលទៅអានអត្ថបទបន្តនៅទីនេះ អាថ៌កំបាំងបណ្តាំមាតាមហានគរក្មែរ ភាគ២


0 comments:

Post a Comment

ដំណឹងថ្មីៗ