ប្រទេសបារាំង ដែលមានឈ្មោះផ្លូវការថា
អឺរ៉ុបខាងលិច និងជាសមាជិកនៃសហភាព
អឺរ៉ុប។បារាំងជារដ្ឋដ៏ចំណាស់ក្នុងចំនោមរដ្ឋធំៗនៅអឺរ៉ុប។បូករួមទាំងដែនដីឯនាយ
សមុទ្រ បារាំងមានផ្ទៃដីសរុបប្រហែល
៦៧៥ ៤១៧គ.ម២ និងមានប្រជាជន
ប្រមាណ៦៤,៥ លាននាក់។ ភាសាប្រើ
ប្រាស់ជាផ្លូវការគឺភាសាបារាំង។ ទង់ជាតិប្រទេសបារាំង
បារាំងមានភាសាតំបន់ចំនួន៧៧ភាសា។
បារាំងជាប្រទេសមានអនុភាពសេដ្ឋកិច្ចពិភពលោកលំដាប់ទី ៥ ឬ ទី៦។
លក្ខណៈទូទៅរបស់ប្រទេសបារាំង
ផ្ទៃដី
មានផ្ទៃដីចំនួន ៥៥០០០០ គីឡូម៉ែត្រការេ។ ប្រទេសបារាំងលាតសន្ធឹងលើទឹកដីនៃទ្វីបអឺរ៉ុបភាគខាងលិច ប្រហែល១ភាគ១៥នៃផ្ទៃ ដីសហភាពអឺរ៉ុប ទាំងមូល ហើយជា ប្រទេសមួយដែលមានតំបន់សមុទ្រធំទូលាយ (ជា តំបន់សេដ្ឋកិច្ច ផ្ដាច់មុខលាតសន្ឋឹងលើផ្ទៃ១១លាន គម២)។ស្ថានភាពដី
- តំបន់ទំនាប ៖ ២/៣ នៃផ្ទៃដីទាំងមូល.
- ប្រជុំភ្នំសំខាន់ៗ: ភ្នំអាល់ (Alpes) ភ្នំដែលមានកំពស់ខ្ពស់ជាងគេនៅអឺរ៉ុបភាគខាងលិច គឺភ្នំម៉ុងប្លង់ ដែលមានកំពស់ ៤៨០៧ម៉ែត្រ ភ្នំពីរេណ៉េ ភ្នំហ៊្សុយរ៉ា ភ្នំអាកឌែន ភ្នំម៉ាស៊្សីស សង់ត្រាល់ និងភ្នំវ៉ូហ្សឺ។
- តំបន់មាត់សមុទ្រ: ដោយមានព្រំប្រទល់ជាប់នឹងសមុទ្រចំនួន៤ សមុទ្រខាងជើង សមុទ្រឡាម៉ង់ មហាសមុទ្រ អាត្លង់ទិច និងសមុទ្រម៉េឌីទែរ៉ាណេ ប្រទេសបារាំងមាន ឆ្នេរសរុបប្រវែង ៥៥០០គីឡូម៉ែត្រ។
- ដែនដីសំខាន់ហ៊ុំព័ទ្ឋដោយ មហាសមុទ្រអាត្លង់ទិកនៅខាងលិច សមុទ្រម៉ង់ និង សមុទ្រខាងជើង(la mer du Nord)នៅខាងជើង ប្រទេសបែលហ្ស៊ីក លុចហ្សំបួរ អាលឺម៉ង់ ស្វីសនិងអ៊ីតាលី នៅខាងកើត និងដោយ សមុទ្រមេឌីទែរ៉ានេ ប្រទេសអង់ដូរ៉ា ម៉ូណាកូ និងអេស្បាញនៅខាងត្បូង។
- ដែនដីឯនាយសមុទ្រមាន ហ្គុយយ៉ាននិងកោះសាំងម៉ាតាំងនៅទ្វីបអាមេរិកខាងត្បូង , ប៉ូលីនេស៊ីបារាំងវ៉ាលីនិងហ្វុទុណាណូវ៉ែលកាលេដូនីនិងកោះខ្លីបពឺតុងនៅមហាសមុទ្រប៉ាស៊ីហ្វិក , ឡារ៉េអ៊ុយនីញ៉ុង ម៉ាយ៉ុត និងកោះអេប៉ាសនៅមហាសមុទ្រឥណ្ឌា , ដែនដែអូស្ត្រាល់និងអង់តាទិកបារាំងនៅទ្វីបអូសេអានីនិងមហាសមុទ្រអង់តាទិក , ហ្គាដឺលូបម៉ាទីនីក កោះសាំងម៉ាតាំងកោះសាំងបេទេលេមីនៅសមុទ្រការ៉ាអ៊ីប។
អាកាសធាតុ
ប្រទេសបារាំងស្ថិតក្រោមឥទ្ធិពលអាកាសធាតុ៣ប្រភេទ៖- ផ្នែកខាងលិចនៃប្រទេសបារាំងទទួលរងឥទ្ធិពលអាកាសធាតុមហាសមុទ្រ
- ផ្នែកខាងត្បូងទទួលរងឥទ្ធិពលអាកាសធាតុម៉េឌីទេរ៉ាណេ
- ភាគកណ្ដាល និងខាងកើតទទួលរងឥទ្ធិពលអាកាសធាតុពីដែនទ្វីបជាអាកាសធាតុក្ដៅ ត្រជាក់ខ្លាំង ។
បរិស្ថាន
តំបន់ផលិតផលកសិកម្ម និងព្រៃឈើគ្របដណ្ដប់លើផ្ទៃដី៤៨លានហិកតា គឺស្មើនឹង៨២%នៃផ្ទៃដីគោក។ ព្រៃក្រាស់លាតសន្ធឹងលើ២៦%នៃផ្ទៃដីហើយជាប់ចំណាត់ថ្នាក់លេខ ៣នៅអឺរ៉ុប បន្ទាប់ពី ស៊ុយអែដ និងហ្វាំងឡង់ ។ ផ្ទៃដីព្រៃឈើនៅប្រទេសបារាំងបានកើន៤៦%ចាប់តាំងពីឆ្នាំ១៩៤៥ ហើយនឹងកើនឡើងទ្វេដងក្នុងរយៈពេល២០០ឆ្នាំ។ លើលពីនេះ គេឃើញមាន ដើមឈើចំនួន១៣៦ប្រភេទផ្សេងគ្នានៅក្នុងប្រទេសបារាំង ដែលនេះគឺជាករណីពិសេសមួយសំរាប់ប្រទេសនៅក្នុងទ្វីបអឺរ៉ុប។ចំនួនសត្វព្រៃមាន ការកើនឡើង ក្នុងរយៈពេលតែ២០ឆ្នាំ សត្វប្រើសមានចំនួនកើន ឡើងទ្វេ ដង រីឯពពួកសត្វឈ្លូសវិញកើនឡើងបីដង។
ដើម្បីថែរក្សា និងលើកតំកើងបេតិកភណ្ឌធម្មជាតិរបស់ប្រទេសបារាំង រដ្ឋបានបង្កើត ៖
- ឧទ្យានជាតិចំនួន៧
- តំបន់ការពារធម្មជាតិ១៥៦កន្លែង
- តំបន់ការពាររុក្ខជាតិ និងសត្វចំនួន៥១៦កន្លែង
- តំបន់រមណីដ្ឋាន ៤២៩កន្លែង ស្ថិតក្រោមការការពាររបស់ការិយាល័យការពារដែន សមុទ្រ
- រាប់បញ្ចូលផងដែរនូវឧទ្យានធម្មជាតិ៤៣កន្លែង។
ប្រជាជន
មានប្រជាជនរស់នៅ៦៣,៨លាននាក់(២០០៨)។ដង់សីតេប្រជាជន:៩៨,១នាក់/គម២។ទីក្រុងដែលមានប្រជាជនរស់នៅលើសពី ១០០ ០០០នាក់ មានចំនួន៥៧។ ក្នុងនោះមានទីក្រុង៥
ដែលមានប្រជាជន រស់នៅច្រើនជាងគេ ៖
ទីក្រុង | ប្រជាជនក្នុងឆ្នាំ២០០៦ |
---|---|
1. បារីស | ៩,៦ លាន |
2. លីល | ១,៧ លាន |
3. លីយ៉ុង | ១,៤ លាន |
4. ម៉ាកសី | ១,៣ លាន |
5. ទូលូ | ១ លាន |
ការគ្រប់គ្រងរដ្ឋបាល
ទឹកដីនៃសាធារណរដ្ឋបារាំងចែកជា ៖- មេត្រូប៉ូល រួមមានទាំងអស់២២តំបន់ និង៩៦ខេត្ដ
- ខេត្ដឯនាយសមុទ្រចំនួន៤ (DOM) ហ្គាដឺឡុប ម៉ាកទីនិក ហ្គីយាន ឡារ៉េអ៊ុយនីញុង
- ដែនដីឯនាយសមុទ្រចំនួន៧: Polynésie française, Wallis et Futuna, Mayotte, Saint-Pierre និងMiquelon, les Terres australes និងantarctiques françaises, Saint-Barthélémy, Saint-Martin,
- និង La Nouvelle Calédonie.
ស្ថាប័ននានារបស់បារាំង
រដ្ឋធម្មនុញ្ញ
រដ្ឋធម្មនុញ្ញថ្ងៃទី ៤ តុលា ឆ្នាំ១៩៥៨ ចែងពីដំណើរការស្ថាប័ននានានៃសាធារណរដ្ឋទី៥។រដ្ឋធម្មនុញ្ញត្រូវបានគេសើរើ ពិនិត្យឡើងវិញជាច្រើនដងទាក់ទងនឹង ៖
- ការបោះឆ្នោតប្រធានាធិបតីជាសកល និងដោយចំពោះ (១៩៦២)
- ការបញ្ចូលជំពូកថ្មីមួយស្ដីការទទួលខុសត្រូវខាងព្រហ្មទណ្ឌរបស់សមាជិករដ្ឋាភិបាល(១៩៩៣)
- ការបង្កើតសម័យប្រជុំរួមមួយរវាងស្ថាប័នសភា
- ការពង្រីកដែនធ្វើប្រជាមតិ(១៩៩៥)
- អន្ដរបញ្ញត្ដិស្ដីពីលក្ខន្ដិកៈរបស់កោះណូវែលកាលេដូនី ( Nouvelle-Calédonie ) (១៩៩៨)
- ការបង្កើតសហព័ន្ធសេដ្ឋកិច្ចនិងរូបិយវត្ថុ
- ភាពស្មើគ្នារវាងបុរសនិងស្ដ្រីនៅក្នុងការទទួលអណត្ដិបោះឆ្នោតនានា និងទទួលនូវដែលគេជ្រើសរើស
- ការទទួលស្គាល់យុត្ដាធិការនៃតុលាការព្រហ្មទណ្ឌអន្ដរជាតិ(១៩៩៩)
- ការកាត់បន្ថយអាណត្ដិប្រធានាធិបតី(២០០០)
- កែទំរង់ការទទួលខុសត្រូវខាងព្រហ្មទណ្ឌរបស់ប្រមុខរដ្ឋ
- បញ្ចូលការហាមឃាត់់ទោសប្រហារជីវិតក្នុងរដ្ឋធម្មនុញ្ញ
- កំណែទំរង់ភាពស្វយ័តរបស់កោះណូវែលកាឡេដូនី(២០០៧)
ក្រុមប្រឹក្សាធម្មនុញ្ញ
ក្រុមប្រឹក្សាធម្មនុញ្ញមានសមាជិក៩រូប និងមានសមត្ថកិច្ចត្រួតពិនិត្យជាពិសេសនៃ ភាពត្រឹម ត្រូវ តាមច្បាប់ នៃការបោះឆ្នោតនានា និងពិនិត្យធម្មនុញ្ញភាពនៃច្បាប់រៀបចំអង្គការ ព្រម ទាំងច្បាប់ ដែលដាក់មកអនុម័ត។ប្រធានាធិបតីនៃសារធារណរដ្ឋ
ប្រមុខរដ្ឋត្រូវបានជ្រើសរើសសំរាប់រយៈពេល៥ឆ្នាំតាមរយៈការបោះឆ្នោតជាសកល និង ដោយចំពោះ (អណត្ដិរយៈពេល៥ឆ្នាំនេះបានបង្កើតឡើងបន្ទាប់ពីការធ្វើប្រជាមតិ នៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០០០)។ លោក នីកូឡា សាកូហ្ស៊ី ជាប្រធានាធិបតីទី៦នៃសាធារណរដ្ឋ ទី៥ លោកបានជាប់ឆ្នោតនៅថ្ងៃទី៧ឧសភា ឆ្នាំ២០០៧ ។ប្រធានាធិបតីតែងតាំងនាយករដ្ឋមន្ដ្រី និងសមាជិករដ្ឋាភិបាលតាមសំណើររបស់នាយក រដ្ឋមន្ដ្រី (មាត្រា ទី៨នៃរដ្ឋធម្មនុញ្ញ)។
ប្រធានាធិបតីដឹកនាំគណៈរដ្ឋមន្ដ្រី ប្រកាសអោយប្រើច្បាប់នានា ជាបញ្ជាការនៃកងកម្លាំង ប្រដាប់អាវុធ។ ប្រធានាធិបតីអាចរំលាយរដ្ឋសភា ហើយក្នុងករណីធ្ងន់ធ្ងរ ប្រធានាធិបតីមានអំណាចពិសេស (មាត្រាទី១៦)។
នាយករដ្ឋមន្ដ្រី និងរដ្ឋាភិបាល
ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ដ្រី រដ្ឋាភិបាលកំណត់ និងដឹកនាំនយោបាយជាតិ។ នាយករដ្ឋមន្ដ្រី ទទួល ខុសត្រូវចំពោះរដ្ឋសភា (មាត្រាទី២០)។ នាយករដ្ឋមន្ដ្រីដឹកនាំសកម្មភាពរដ្ឋាភិបាលនិងធានានូវការអនុវត្ដច្បាប់ (មាត្រាទី២១)។ លោក François Fillon ត្រូវ បានតែងតាំងជានាយក រដ្ឋមន្ដ្រីនៅថ្ងៃទី១៧ ឧសភា ឆ្នាំ២០០៧។សភា
សភាមានពីរថ្នាក់ ៖- ព្រឹទ្ធសភា ៖ ព្រឹទ្ធសមាជិកត្រូវជ្រើសតាំងសំរាប់រយៈពេល៦ឆ្នាំ(ពីមុនមានរយៈពេល៩ឆ្នាំ) ចាប់តាំងពីឆ្នាំ ២០០៣ ដោយការបោះឆ្នោតជាសកល និងមិនចំពោះ ហើយត្រូវបានផ្លាស់ ប្ដូរសមាជិក ៣០% ក្នុងរយៈ ពេលបីឆ្នាំម្ដង។ ការបោះឆ្នោតលើកចុងក្រោយ បានប្រព្រឹត្ដ ទៅនៅខែ កញ្ញាឆ្នាំ២០០៤។
- រដ្ឋភាជាតិ ៖ តំណាងរាស្ដ្រត្រូវបានជ្រើសតាំងសំរាប់រយៈពេល៥ឆ្នាំដោយការបោះឆ្នោត ជាសកល និង ដោយចំពោះ។ ការបោះឆ្នោតលើកចុងក្រោយបាន ប្រព្រឹត្ដទៅនៅខែមិថុ- នា ឆ្នាំ២០០៧។
ក្រៅពីត្រួតពិនិត្យរដ្ឋាភិបាល សភាទាំងពីរថ្នាក់មានតួនាទីរៀបចំ និងអនុម័តច្បាប់។ ក្នុងករណីមិនមានការយល់ព្រម រដ្ឋសភាជាតិធ្វើការសំរេចជាស្ថាពរ។
ព្រឹទ្ធសភា
ក្រោយការបោះឆ្នោតខែកញ្ញឆ្នាំ២០០៤ ព្រឹទ្ធសភាមានសមាជិក៣៣១នាក់ដែលមកពី ៖- គណបក្សសហព័ន្ធសំរាប់ចលនាប្រជាជន ( UMP ) ៖ ១៥៨នាក់
- គណបក្សសង្គមនិយម ៖ ៩៦នាក់
- ក្រុមគណបក្សកណ្ដាលនិយម ៖ ៣០នាក់
- គណបក្សកុម្មុយនិស្ដ គណបក្សសាធារណរដ្ឋ និងគណបក្សពលរដ្ឋ ៖ ២៣នាក់
- គណបក្សសម្ព័ន្ធភាពប្រជាធិបតី និងសង្គមអឺរ៉ុប ៖១៦នាក់
- បេក្ខជនឯករាជ្យ ៖ ៦នាក់ ។
រដ្ឋសភាជាតិ
បន្ទាប់ពីការបោះឆ្នោតថ្ងៃទី១០ និង១៧ឆ្នាំ២០០៧មិថុនា រដ្ឋសភាជាតិមានតំណាងរាស្ដ្រ៥៧៧នាក់ មកពី ៖- គណបក្សសហព័ន្ធសំរាប់ចលនាប្រជាជន (UMP) ៖ ៣១៤នាក់ (សម្ព័ន្ធភាព៦គណបក្ស)
- ក្រុមសង្គមនិយម និងប្រជាជនៈ ១៨៦នាក់(សម្ព័ន្ធ១៨គណបក្ស)
- ក្រុមប្រជាធិបតីឆ្វេងនិយម និងសាធារណរដ្ឋ ៖ ២៤នាក់ (គ្មានសម្ព័ន្ធភាព)
- ក្រុមគណបក្សកណ្ដាលនិយមថ្មី ៖ ២០នាក់(សម្ព័ន្ធភាព២គណបក្ស)
- តំណាងរាស្ដ្រមិនស្ថិតក្នុងក្រុមណាមួយ ៖ ២០នាក់
តុលាការ
តុលាការជាអ្នកការពារសេរីភាពបុគ្គល (មាត្រា៦៦នៃ រដ្ឋធម្មនុញ្ញ)។ អំណាចតុលាការបា- រាំងបានរៀបចំ ទៅតាមភាពខុសគ្នាជាមូលដ្ឋានរវាង ៖- តុលាការយុត្ដិធម៌ត្រូវទទួលខុសត្រូវជំលោះរវាងបុគ្គល និងបុគ្គល។
- តុលាការរដ្ឋបាលដោះស្រាយជំលោះរវាងប្រជាជននិងអំណាចសាធារណៈ។
1. យុត្ដាធិការរដ្ឋប្បវេណី តុលាការនីតិរួម (តុលាការជាន់ខ្ពស់) រឺនីតិពិសេសផ្សេងៗ (សាលាតំបូង តុលាការពាណិជ្ជ កម្ម តុលាការកិច្ចការសន្ដិសុខសង្គម និងក្រុមតុលាការការងារដែលដោះស្រាយជំលោះ រវាងបុគ្គលិក និយោជិក និងនិយោជក។
2. យុត្ដិធិការព្រហ្មទណ្ឌទទួលបន្ទុកវិនិច្ឆ័យលើបទល្មើស៣ប្រភេទ ៖
- បទលហុដែលវិនិច្ឆ័យដោយតុលាការនគរបាល
- បទល្មើសដែលវិនិច្ឆ័យដោយតុលាការលហុ
- បទឧក្រិដ្ឋដោយសាលាឧក្រិដ្ឋ
សាលាវិនិច្ឆ័យ ៖គឺជាតុលាខ្ពស់ជាងគេ ហើយទទួលខុសត្រូវពិនិត្យបណ្ដឹងសារទុក្ខលើអង្គច្បាប់ប្រឆាំងនឹងសាលដីការបស់សាលាឧទ្ធរណ៍។យុត្ដាធិការ ខ្ពស់ជាងគេក្នុង តុលាការរដ្ឋបាលគឺក្រុមប្រឹក្សារដ្ឋដែលមានសមត្ថកិច្ចធ្វើការវិនិច្ឆ័យចុងក្រោយ គេបង្អស់លើភាពត្រឹមត្រូវនៃលិខិតរដ្ឋបាលតាមច្បាប់។ ក្រុមប្រឹក្សារដ្ឋនេះក៏ផ្ដល់ ការពិគ្រោះផងដែរដល់រដ្ឋាភិបាលក្នុងការផ្ដល់ជា
គំនិតស្ដីពីសេចក្ដី ព្រាងច្បាប់និង សេចក្ដីព្រាងក្រឹត្យមួយចំនួន។
ភ្លេង និងបាវចនាជាតិ
បទចំរៀងសំរាប់កងទ័ពនៅទីក្រុង Rhin ដែលត្រូវបានតែងឡើងនៅទីក្រុងស្ដ្រាសបួ ឆ្នាំ ១៧៩២ បានក្លាយជាបទ Marseillaise ហើយចុងបញ្ចប់់ត្រូវបាន ប្រើជាភ្លេងជាតិនៅ ថ្ងៃទី១៤ កក្កដា ឆ្នាំ១៧៩៥។ បាវវចនារបស់សាធារណៈរដ្ឋបារាំងគឺ “សេរីភាព សមភាព ភាតរភាព“។ទង់ជាតិបារាំង
នៅឆ្នាំ១៧៨៩ លោកឧត្ដមសេនីយ Fayette បាន បន្ថែមពណ៌សដែលជានិមិត្ដរូបនៃរាជា និយម ទៅលើ សញ្ញាទង់ជាតិដែលមានពណ៌ខៀវ និង ពណ៌ក្រហម របស់កងទ័ពជាតិទីក្រុង ប៉ារីស ។ ទង់ជាតិបីពណ៌ជា និមិត្ដរូបផ្លូវការរបស់ សាធារណរដ្ឋបារាំង។ការពារជាតិ
នៅឆ្នាំ២០០៧ ថវិកាការពារជាតិឡើងដល់ ៣៦,២៥ពាន់លានអឺរ៉ូ គឹស្មើនឹង២,០២%នៃ ផលិតផល ក្នុងស្រុកសរុប និងថវិកាជាតិ១០,៨២%។ច្បាប់ស្ដីពីការរៀបចំកម្មវិធីផ្នែកយោធាឆ្នាំ២០០៣-២០០៨កំនត់ពីមធ្យោបាយ និងចំនួនទ័ព
ដើម្បី ឆានាទៅ សំរេចគោលបំណងរបស់ប្រធានាធិបតី និងរដ្ឋាភិបាលក្នុងការផ្ដល់អោយ ប្រទេសបារាំងការ ការពារមួយ ដោយស្របទៅតាមតំរូវការរបស់ខ្លួន។ច្បាប់នេះមានគោលដៅ
បង្កើតកិច្ចខំ ប្រឹងប្រែងក្នុងការធ្វើអោយឧបករណ៍ការពារជាតិ របស់យើងអាចឆ្លើយ តបទៅនឹងបញ្ហាចំពោះមុខនានា។
កិច្ចខំប្រឹងប្រែងខាងលើស្ដែងអោយឃើញតាមរយៈ ៖
- ការពង្រឹងមធ្យោបាយប្រយុទ្ធប្រឆាំង នឹងភេវរកម្ម។
- សុវត្ថិភាព និងភាពទុកចិត្ដនៃការទប់ស្កាត់អាវុធនុយក្លេអ៊ែររបស់ប្រទេសបារាំង។
- ការចូលរួមរបស់ប្រទេសបារាំងក្នុងការបង្ការ និងដោះស្រាយជលោះផ្សេងៗ (ចំនួនទ័ព ប្រមាណពី១៥ ទៅ២០ ០០០នាក់ត្រូវបានដាក់ពង្រាយក្នុងប្រតិបត្ដិការ )។
- សហប្រតិបត្ដិការយោធាក្នុងអង្គការអូតង់ និងសហគមអឺរ៉ុប។
- កងទ័ពជើងគោកមាន ១៣៣ ៦២៧នាក់
- កងទ័ពអាកាសមាន ៥៩ ១១៨នាក់
- កងទ័ពជើងទឹកមាន ៤២ ៧៥២នាក់
- កងអាវុធហត្ថមាន ៩៧ ៧២៣នាក់
- ក្នុងសេវាសាធារណៈ (សុខភាព ការងារសង្គមកិច្ច)មាន១៤ ៦៨៣នាក់
ពាក្យថា បារាំង គឺជាឈ្មោះរបស់បុរស់ម្នាក់តែប៉ុននោះ។ បក្សពួក ហ៊ូម៉ូមានចូលមកកាន់កាប់នៅតំបន់នៃប្រទេសបារាំងអស់រយះពេលរាប់ពាន់ឆ្នាំមកហើយ ដែលលើកដំបូងបំផុតនោះគឺពួក ហ៊ូម៉ូ សាភៀន និងពួក ក្រូម៉ាណន់ ដែលបានចូលមកប្រហែលជា ៤០០០០ឆ្នាំមុន។ ស្របតាមសំដីរបស់លោក ចន ធី ឃុច បានអោយដឹងថា តំបន់ លេដ ប្រូន អ៊េដ៏ ក្នុងប្រទេសបារាំង ដែលមានព្រំដែនជាប់ជាមួយនិងសមុទ្រនោះគឺជាតំបន់ដែលសាបព្រោះបណ្តាញសហជីពលករ ដែលឥឡូវនេះត្រូវបាន គេហៅថា អាឡូន ទែច ប្រូន អ៊េ។ តំបន់នេះមានការអភិវឌ្ឍន៏យ៉ាងខ្លាំងដែលបានរាប់បញ្ចូលទាំងកោះមួយចំនួននៅប្រទេសដូចជា ប្រទេសអង់គ្លេស ប្រទេសអេស្បាញ និង ប្រទេសប៉ទុយកាល់។ ប្រវត្តិសាស្រ្តលើកដំបូងដែលបានកត់ត្រានៅតំបន់ រ៉ូអ៊េដ៏ នោះគឺ បានសរសេរពីអ្វីៗដែលបារាំងបានបង្កើតតំបន់មួយចំនួននៅភូមិភាគហ្គាល និងឈានដល់ប្រទេសក្រិចនិងប្រទេសរ៉ូមាំងផងដែរ។ ប្រទេសក្រិច និងប្រទេសរ៉ូមាំងក៏បានសរសេរកត់ត្រាជាប្រវត្តិសាស្រ្តផងដែរនូវតំបន់បីនៃប្រទេសបារាំងគឺ ហ្គាល អាឃ្វិតានី និងតំបន់ ប៊េលហ្គារ។ ក្រោយមកមានអរិយធម័មួយឈោ្មះថា ហ្គាឡូ និងអរិយធម័របស់ ហ្គាលបាន បញ្ចូលគ្នានៅចក្រភពរ៉ូមាំង។
- ដំណាក់កាលចុងក្រោយនៃចក្រភពរ៉ូមាំងនិងហ្គាលគឺត្រូវបានពួកគ្មានអារ្យធម៏ច្បាស់លាស់
- ចូលមកលុកលុយរុករានហើយក៏បានតាំងទីលំនៅនៅទីនោះ ហើយសំខាន់បំផុតនោះគឺពួក ហ្គឺម៉ានិក និង ពួក ហ្វា្រកស៏។
ដែនដីរបស់ខ្លូនក្រោមការដឹកនាំរបស់ស្តេច ឆារឡេម៉ារ ។
0 comments:
Post a Comment