javascript:void(0)

ព្រះសីហនុ : នៅថ្ងៃទី ២៦ ខែ ឧសភា​
ឆ្នាំ ២០១០
សា​​​លាបច្ចេកទេស ដុន បូស្កូ ​បានធ្វើ
ការដឹកនាំក្រុមយុវសិស្សផ្នែក
ទំនាក់ទំនងសង្គមជំនាញទីបី
ឆ្នាំទីមួយ ធ្វើទស្សនះកិច្ចនៅទីក្រុង
ភ្នំពេញ។នៅរសៀលថ្ងៃដដែ​​​​លក្រុម
យុ​​​​វសិស្សទាំងអស់បានទៅដល់
សាលា ដុនបូស្កូភ្នំពេញ ហើយ
លោកឪពុកនៅទីនោះបានទទួលយ៉ាងដិត
ដល់បំផុត។ គួរបញ្ជាក់ថាក្រុមនិស្សិតទាំង

អស់មានចំនួយ ១៩ នាក់និងគ្រួចំនួនមួយនាក់។ ម៉ោង ២: ៣០នាទីថ្ងៃបន្ទាប់និស្សិត
ទាំងអស់បានចុះទៅដល់មជ្ឈមណ្ឌលដើមអំពិល ដែលជាកន្លែងផ្តល់ពត័មាន និង ផ្សព្វផ្សាយហេតុការណ៏ផ្សេងៗ។ ក្រុមនិស្សិត​​ទាំងអស់បាន​ជួបផ្ទាល់ជាមួយលោក ម៉ាយ៉ារឹទ្ធ ដែលជានិពន្ធនាយក លោកបានជំរាប់ពួកយើងទាំងអស់គ្នាថា មជ្ឈមណ្ឌលនេះបានសម្ពោភនៅថ្ងៃទី ១៩ ខែ វិច្ឆការ ឆ្នាំ ២០០៩ ហើយបានចាក់ផ្សាយនៅខែមករា ឆ្នាំ២០១០។ការផ្សាយរបស់វិទ្យុដើមអំពិលអំពីពត័មាន គឺ ពេ​​លព្រឹកមានចំនួនមួយម៉ោង ​ហើយបនា្ទប់ពីនោះគឺផ្សាយមានចំនួនតែ១០ នាទីប៉ុនោះក្នុងមួយម៉ោងម្តង លោកបានបន្ថែមថាអ្វី​ដែល​សំខាន់របស់អ្នកការសែតនោះគឺ ពត័មានដែលពិតគឺជាពត័មានដែលយើង​មើលឃើញ​ហើយចុះទៅដល់ពិតពិត។ ឧបករណ៏ភាគច្រើនដែលប្រើប្រា​ស់​ក្នុងមជ្ឈមណ្ឌលនេះ​បាន​ការ​ឧបត្ថមពីរាជរដ្ឋាភិបាល ហើយនិងការទាញយកដំរៃខ្លះៗ ពីម្ចាស់ឧបត្ថមកម្មវិធី។ ចំពោះបុគ្គលិកនៅក្នុងមជ្ឈមណ្ឌលនេះមានចំនួនប្រហែល ២០ នាក់ តែម្នាក់ៗមិនតួរ​នាទី​ច្បាស់លាស់ទេ គឺត្រូវជួយគ្នាក្នុងការធ្វើការ មិនថាតែនិពន្ធនាយក។ វិទ្យុដើមអំពិល​មិនត្រឹមតែ​អាចស្តាប់នបានក្នុងប្រទេសប៉ុនោះទេ គឺគេអាចស្តាប់បាននៅក្រៅ ប្រទេសតាមរយះ វេបសាយ។ ក្នុងវិទ្យុដើមអំពិលមិនមានការចាក់បទចំរៀង DJ នោះទេ តែមានការចាក់បទចំរៀងថ្មីៗបាន។កម្មវិធី
កាត់សំលេងសំរាប់ចាក់ផ្សាយមានឈ្មោះថាAudacity និងកម្មវិធីសំរាប់លាយផ្ទាល់ដើមយក​ពត័មានអ្នកដែលនៅឆ្ងាយមានឈ្មោះថា Wave cart_WPMWCS។
បន្ទាប់ពីការបកស្រាយយ៉ាងក្បះក្បាយ
ពីលោក ម៉ាយ៉ារឹទ្ធរួចមកក្រុមការងាររបស់លោកក៏បានធ្វើសំម្ភាសក្រុមនិស្សិតចំនួនពីរនាក់ព្រម​ទាំងគ្រួម្នាក់ ក្រោមអត្ថបទអំពីដុនបូស្កូ និងចំណាត់អារម្មណ៏។ បន្ទាប់ពីបានបញ្ចប់​សិក្ខាលា​នៅទីនោះរួចមកក្រុមនិស្សិតទាំងអស់ក៏បានវិលត្រលប់ទៅសាលា ដុនបូស្កូ ភ្នំពេញវិញដើម្បីសំរាប់និងត្រៀមក្នុងការធ្វើទស្សនះកិច្ចនៅថ្ងៃស្អែកទៀត។

0 comments:

Post a Comment

ដំណឹងថ្មីៗ