ព្រះសីហនុ : នៅថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ២០១០ វេលាម៉ោង ១:១២ នាទី ក្រុមនិស្សិតរបស់សាលា ដុនបូស្កូ ខេត្តព្រះសីហនុ ផ្នែកទំនាក់ទំនងសង្គមបានចុះទៅដល់ ទូរទស្សន៏ បាយ័ន ដែលជាទូរទស្សន៏មានឈ្មោះល្បីនៅប្រទេសកម្ពូជាដើម្បីធ្វើកម្មសិក្សា។
លោក នូវអៀនរ៉ាន់ អគ្គនាយកបច្ចេកទេស បានប្រាប់ថា វិទ្យុបាយ័នបានចាប់ផ្តើមនៅចន្លោះឆ្នាំ ១៩៩៦-១៩៩៧ ចំពោះការផ្សាយទូរទស្សន៏នៅឆ្នាំ ១៩៩៨។ លោកបានបន្តទៀតថា វិទ្យុនិងទូរទស្សន៏មានការបែងចែកពេលវេលា កម្មវិធី និង បុគ្គលិក យ៉ាងច្បាស់លាស់ ដែលទូរទស្សន៏មានកម្មវិធីដូចជា សារពត័មានយុវវ័យ ម្ហូបអាហារ កម្មវិធីប្រដាល់ កម្មវិធីអប់រំ កម្មវិធីយល់ដឹង ភាពយន្ត និងកម្មវិធីជាច្រើនទៀត។ ឯវិទ្យុវិញមានកម្មវិធីតិចជាងទូរទស្សន៏ប៉ុន្តែត្រូវការយកចិត្តទុកដាក់មើលការខុសត្រូវដូចទូរទស្សន៏ដែរ។ កំលាំងការផ្សាយរបស់ស្ថានីនេះមានចំនួន ១០ គីឡូវាត់។ នៅក្នុងស្ថានីរបស់បាយ័មាន ស្ទ៊ីឌីយោ ធំៗ ចំនួនពីរ ដែលគេបង្កើតឡើងសំរាប់ថតជាកម្មវិធីផ្សេងៗដើម្បីធ្វើការចាក់ផ្សាយ។ នៅពីខាងក្រោយនៃស្ថានីមានឆាកសំរាប់ កម្មវិធីផ្សេងៗ ដូចជា ប្រដាល់ ប្រលងចំរៀង ជាដើម។ គាត់បានបន្ថែមទៀតថា ចំពោះការលេងតន្ត្រីស្រុកស្រែគឺមានការជួបឧបសគ្គជាច្រើន ដូចជា ការធ្វើដំណើរ មានភ្លៀង ការជាប់រវល់របស់តារាជាដើម តែក្រុមការងាររបស់លោកនៅតែជំនះគ្រប់ឧបសគ្គដើម្បីចែកការមើលកំសាន្តដោយឥតគិតថ្លៃ និងការចាក់ផ្ទាល់របស់ក្រុមលោក។ នៅទីនោះក៏មានបន្ទុបស្ទួឌីយោនៅក្នុងឡាន សំរាប់ងាយស្រួលក្នុងការ ធ្វើការចល័ត។ យើងអាចចូលមើលវេបសាយរបស់បាយ័នបានតាមរយះwww.bayonTV.com.kh ។
ក្រោយពេលបញ្ចប់កម្មសិក្សានៅទីនោះរួចមកក្រុមនិស្សិតទាំងអស់គ្នាបានវិលត្រលប់ខេត្តព្រះសីហនុវិញនូវ ថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០១០។ ទោះបីផ្លូវមានសភាពឆ្ងាយយ៉ាងណាក៏ដោយ តែក្រុមនិស្សិតរបស់សាលាដុន បូស្កូ បានមកដល់ខេត្តព្រះសីហនុដោយសុវត្តិភាពនៅ ម៉ោង ៩: ០០យប់ ថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ២០១០។

0 comments:
Post a Comment