javascript:void(0)
11:55 PM

ព្រះសីហនុ :  នៅថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០១០ ក្រោយពេលស្រសស្រូបអា​ហារ​ពេល

ព្រឹករួចក្រុមសិស្សទាំងអស់បាន​បន្តដំនើរទៅចុះកម្មសិក្សានៅទូរទស្សន៏ជា​តិកម្ពុជា  ទទក ។ 

ការចូលទៅដល់អគារ​ទទក នៅម៉ោង ៨:១៥ នាទី ហើយបានទទួ​លយ៉ាងរាក់ទាក់ ពីលោក 

នូសុវណ្ណា ជាអ្នក​គ្រប់គ្រងបច្ចេកទេសទូទៅ។អ្វីដែលគួ​រ​អោយភ្ញាក់​​​​​​ផ្អើលនោះ គឺ ក្នុង

និស្សិតទាំងអ​ស់បានទទួលការណែនាំអស់រយះ

ពេលប្រ​ហែលពីរម៉ោងដោយពួកគេមិន

ដឹងថាលោក នូសុវណ្ណា  គឺជាឯកឧត្តម

ទីប្រឹក្សាសម្តេច​តេយោ ហ៊ុនសែន។  

លោក នូសុវណ្ណា បាន

ណែនាំឧបករណ៏

ជាច្រើនដែលមាន​នៅក្នុងស្ថានីទូរទស្សន៏  
 
ដំបូងគាត់បាន​បង្ហាញពីគំនូរនៃការបង្កើត

ទូរទស្សន៏ ដែល​មានប្រព័ន្ធសំញុំជាច្រើន។  

មិនយូរប៉ុន្មាន​ពួកនិស្សិតទាំងអស់គ្នាបាន

 ស្គាល់នូវ ស្ទួឌីយូនៃការបញ្ចូសំលេងនិង

ត្រួតពិនិត្យ​កាម៉ារា ទោះបីទីនោះមានសភាពតូចចង្អៀ​តបន្តិចក៏ដោយ តែពួកគេអាច

គ្រប់គ្រងប្រព័ន្ធ​ ការងារបានយ៉ាងល្អ។  អ្វីដែលយើង​និកស្មានមិនដល់នោះគឺ ឆាកស្ទួឌីយោ 

សំរាប់ថតកម្មវិធីផ្សេងៗ មានភាពធំទូលា​យ ហើយលំអរបានយ៉ាងស្រង់ស្អាត ព្រម​

ទាំងមានឧបករណ៏ទំនើបៗ។   ចំពោះជាន់​ទីពីរនៃអគារនេះ យើងឃើញថាមានបន្ទុប់​

ជាច្រើនសំរាប់ធ្វើការដំណើរការចាក់ផ្សាយ​បន្ទុបទាំងនោះ រួមមាន បន្ទប់កាត់តរូបភាព​ចំនួនបួន 

បន្ទប់ការកាត់តសំលេង បន្ទប់ប្រ​ជុំ បន្ទប់អានពត៏មាននិងដំណឹងផ្សេងៗ 

ព្រមទាំងបន្ទប់ផ្សេងៗជាច្រើនទៀត។   

នៅទីនោះមានផ្កាយរណបជាច្រើនដែលមានផ្កាយរណបធំៗចំនួនពីរ។ ទូរទស្សន៏ ទទក 

នេះផងដែលយើងអាច​ទស្សនាបានចំនួន ១២៦ ប្រទេស  ហើយ​ប្រើក្នុងកំលាំង ១០ គីឡូវាត់។ 

នៅទីនេះ​ផងដែរមានបុគ្គលិកចំនួនប្រហែល ៤០០ នាក់ ។  ចំពោះកម្មវិធីនៅក្នុងការចាក់ផ្សា​

យរួមមាន សន្តិសុខ ពត័មានសង្គម នយោបាយ វិបាតរបស់ប្រជាជនក្រីក្រ។   

ការយក់ពត័មានគឺតំរូវមានមនុស្សចំាយក​ពត័មានអោយដែលពួកគាត់មានគ្នាសំរាប់​យកពត័មាន 

ដោយឡែក ប្រសិនបើពត័​មាននោះប៉ះចំសំម្ភាសអ្នកមានអំណច ពួក​

គាត់ត្រូវបញ្ជូនអ្នកដែលមានបទពិសោជន៏​និងមានការប្រសព្វក្នុងការថត ។

         ជាចុងក្រោយលោក នូសុវណ្ណាបាន​ចែកនាមប័ណ្ណរបស់គាត់ដល់ក្រុមនិស្សិត​
ម្នាក់មួយសន្លឹកៗ។  
       នៅម៉ោង ១១: ០០ នាទី ក្រុមនិស្សិត​បានស្រសស្រូបអាហារហើយបន្តតំណើរ​ទៅវត្តភ្នំ 
 ដែលជាកន្លែងសាកសិទ្ធិ និង​កន្លែងដ៏សំខាន់សំរាប់មនុស្ស។

0 comments:

Post a Comment

ដំណឹងថ្មីៗ