បញ្ហាផឹកក្បត់នៅក្នុងសង្គម គឺពេញនិយមទាំងក្រុងនិងជនបទ
ចោលកូនភរិយាអោយកំសត សីឃ្លានស៊ីអត់ស្គាល់តែសោកា។
ខ្លះទើបរៀបការមិនបានយូរប៉ុន្មាន ដូរចិត្តផ្លាស់ប្រាណលឿនដូនវាតា
ចិត្តជ្រួលរវើកចើកព្រោះតណ្ហា ឃើញថ្មីស្រវាតាមតែមាយាទ។
ខ្លះប្តីមានថ្មីខ្លូនស្រីរូតរះ ចងចាញ់ចង់ឈ្នះរកប្រុសមួយទៀត
កូនតូចរញង់ដាច់ចិត្តចាកឃ្លាន ធ្វើម្តាយចោម្សៀតគ្មានព្រហ្មវិហា។
គ្មានសម្បជញ្ញះនាមជាម៉ែឪ ចោលកូនចោលចៅអោយរស់វេទនា
ស្រកឃ្លានអាហារស្គាំងស្គមឈឺជា យប់ថ្ងៃរងាព្រោះគ្មានមេបា។
ទង្វើទាំងនេះអន់ជាងតិរិច្ឆាន សត្វគង់ប្តូរប្រាណផ្តល់ក្តីស្នេហា
ចិញ្ចឹមអោយកូនធំគ្រប់អាត្មា មុននឹងយាត្រាទៅរកទីថ្មី។
ម្តេចក៏មិនគិតអោយបានវែងឆ្ងាយ គ្មានឪពុកម្តាយកូនទីពឹងអ្វី
ចិត្តឃោឃៅម្លេះទាំងប្រុសទាំងស្រី មេបាអប្រិ័ខ្វះក្តីករុណា។
វិបត្តិគុណកាមទារុណជីវិត ប្រុសចើកស្រីផិតគ្មានមេត្តា
ទុកកេរ្តិ៏អោយកូនសង្កា រស់ទាំងខ្លោចផ្សាយជាក្មេងរងកម្ម។
0 comments:
Post a Comment