javascript:void(0)

         លោកឪពុក ចូលេន ហ្វោក (Julian Fox) ដែលជាចាហ្វាងនៃគ្រួសារ សាលេស៊ាន ផ្នែកពត័មាន នៅប្រទេស អូស្ត្រាលី ហើយគាត់បានរស់នៅទីក្រុង រ៉ូម។ គាត់គឺជាមនុស្សម្នាក់សំខាន់ដែលបានជួយដល់ដុនបូស្កូនៅលើពិភពលោក។ កាលពីខែមិថុនាមុនពួកយើងបានផ្ញើរសំបុត្រទៅគាត់លើដំបូងជាភាសាខ្មែរ។ គាត់បានមើលវាដោយមិនយល់ពីអត្ថន័យនៅក្នុងសំបុត្រនោះសោះ ប៉ុន្តែគាត់មាន ការសប្បាយចិត្តយ៉ាងខ្លាំងពេលដែលឃើញរូបភាពនៅក្នុងសំបុត្រនោះ។ គាត់បានដាក់ឈ្មោះអោយសេចក្តីប្រកាសនេះថា “ សេចក្តីប្រកាសសាឡេស៊ានក្មេង” ហើយសេចក្តីប្រកាសនេះប្រហែលជាបានចាត់ទុកជាសេចក្តីប្រកាសលើដំបូងដែល
សរសេរដោយដៃនៅក្នុងប្រវត្តិសាស្ត្ររបស់គ្រួសាសាឡេស៊ាន។
ជាការពិតណាស់ពួកយើងគឺមិនអាចរកប្រាក់គ្រប់គ្រាន់សំរាប់បោះពុម្ភវាបានទេ ប៉ុន្តែពួកយើងក៏មានអីធើណិទសំរាប់ប្រើប្រាសដែរ។ តែយ៉ាងណាមិញនៅក្នុងប្រទេសកម្ពុជាយើងនេះការប្រើប្រាស់អ៊ីនធើណិទនៅមាន
កំរិតទាបនៅឡើយ។ ទោះបីយ៉ាងណាក៏ដោយ ក៏មានយុវជនមួយចំនួនអាចប្រើប្រាស
វាបានដែរ ។ ប៉ុន្តែប្រសិនបើលោកអ្នកចូលចិត្តអានអ៊ីនធើណិទចង់ប្រើអ៊ីនធើណិត អ្នកត្រូវតែបំពេញនូវបេសកម្មរបស់អ្នកដោយចុះឈ្មោះចូលរៀននៅសាលាដុនបូស្កូ ហើយគ្រាន់តែគោរពនូវច្បាប់របស់សាលាតែប៉ុនោះ។ ដុនបូស្កូបានបង្កើតសាឡេស៊ាន
ប៉ូលេនធីន ក្នុងឆ្នាំ ១៨៧៥ ដែលមានការបូកផ្សំពីគំនិតរបស់យុវជន និង ក្រោមការវាយតំលៃដ៏ល្អទៅលើពត៏មាននិងដំណឹងដែលបានចុះផ្សាយដោយក្រុមអ្នក
ធ្វើការសាឡេស៊ានមានដូចជា សាលា លោកពុក ក្រុមបងប្រុស លោកគ្រួអ្នកគ្រូ
សិក្សានុសិស្ស និងប្រជាជនផងដែរ។ ពួកយើងទាំងអស់គ្នាបានរួមសហាក់ការគ្នាធ្វើការសំរាប់ជួយដល់យុវជនក្រីក្រ
នៅលើពិភពលោក។ វាជាភារះកិច្ចដែលមានសារះសំខាន់ខ្លាំងណាស់។ វាគឺជាមូលហេតុដែលពួកយើងបង្កើតសាឡេស៊ានបួលេនធីននេះឡើង។

0 comments:

Post a Comment

ដំណឹងថ្មីៗ