javascript:void(0)

      

      មូលនិធិដុនបូស្កូកម្ពុជា ក្នុងផ្នែកទំនាក់ទំនងសង្គម និងសារព័រ៌មាន សូមអញ្ជើញ សិស្សចាស់ ទាំងអស់ ចូលរួមការប្រកួតប្រជែងក្នុងកម្មវិធី ពានរង្វាន់សង្គមលើកដំបូងនៃដុនបូស្កូខ្មែរប្លក់ ប្រចាំឆ្នាំ២០១១ របស់ផ្នែកទំនាក់ទំនងសង្គម និងផ្នែក ព័ត៌មានវិទ្យាក្នុងប្រទេសកម្ពុជា។
សូមអានពត៌មានលំអិតក្នុងលក្ខខណ្ឌ័នៃការប្រកួតប្រជែង ប្រសិនបើលោកអ្នកចង់ចូលរួម។ ឈប់ទទួល នៅថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០១១ ហើយចំពោះអ្នកឈ្នះនឹងទទួលរង្វាន់លើក ទឹកចិត្តនៅក្នុងថ្ងៃជួបជុំ សមាគមន៏សិស្សចាស់នៃផ្នែកទំនាក់ទំនងសង្គម ដែលនឹងប្រព្រឹត្តនៅថ្ងៃទី ១ ខែ កក្កដា ឆ្នាំ ២០១១ នៅ ផ្ទះបងប្រុសសូរិយា ក្នុងទីធ្លាសាលាបច្ចេកទេសដុន បូស្កូ ខេត្តព្រះ សីហនុ។

    ក. ចំពោះការប្រកួតប្រជែង
កម្មវិធី ពានរង្វាន់សង្គមលើកដំបូងនៃដុនបូស្កូខ្មែរប្លក់ ប្រចាំឆ្នាំ២០១១  (Khmer Window to the World)គឺរៀបចំឡើងដោយមូលនិធិដុនបូស្កូកម្ពុជា ក្នុងផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន។ ក្នុងគោលបំណងចង់អោយសិស្សាចាស់នៃផ្នែកទំនាក់ទំនង និងសារព័ត៌មាន ទាំងអស់បន្តអភិវឌ្ឍន៏ សង្គម របស់ពួកគេ​ ដោយតាមប្រព័ន្ឋអប់រំ “The Salesian Preventive System of Don Bosco”

. ប្រធានបទ
បេក្ខជនទាំងអស់ត្រូវតែជ្រើសរើសប្រធានបទមួយ រឺច្រើន សំរាប់ប្លក់របស់ខ្លួន៖
·       អ៊ីស៊ីស៊ីស៊ី (សាលាក្តីខ្មែរក្រហម), ចូលប្រុងប្រយ័ត្ន ដើម្បីកុំអោយរឿងរាវអាក្រក់កើតមានឡើង
·       សិទ្ឋិនារី (រួមគ្នាបង្កើតប្រទេសយើងជាមួយគ្នា)
·       ការពារកុមារ (ចូលរួមការពារអនាគត់ជាតិយើង)
·       ការការពារគ្រឿងញៀន (សំរាប់ការពារសុខភាពយុវជន)
·       មគ្គុទេសក៏កសិករ (ប្លក់ដែលជួយដល់អ្នកសិករក្រីក្រ និងជួយបង្កាគ្រោះមហន្តរាយធម្មជាតិ)
·       ភារកិច្ចគ្រូបង្រៀន (ប្លក់ដែលជួយសំរួលដល់សកម្មភាពការសិក្សារបស់គ្រូដែលទើបចូល បង្រៀន  ជួយផ្តល់ជាវិធីសាស្រ្ត ដូចជា តាមរយៈឯកសារ រឺ វីដេអូ សំរាប់បង្រៀនដល់ក្មេងៗ)
·       បរិស្ថានវិទ្យា (ជួយការពារទឹកដី  ជួយការពារប្រទេសកម្ពុជា)
·       ចំពោះប្រធានបទផ្សេងៗទៀត បក្ខជនទាំងអស់អាចស្នើរបាន ដែលមានចំណងជើងទាក់ទង ទៅនិង ការអភិវឌ្ឍន៏  សង្គម និង ការការពារ ជាដើម

.      ចំពោះអ្នកចូលរួម (ប្លក់មួយអាចមានអ្នកគ្រប់គ្រងពីម្នាក់ ដល់ បួននាក់)
·       សិស្សានុសិស្សផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មានឆ្នាំទី ២ នៃសាលាដុន​ បូស្កូ          
       ខេត្តព្រះសីហនុ (ជំនាន់ទី៣)
·       សិស្សចាសផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មានឆ្នាំទី ២ នៃសាលាដុន​ បូស្កូ  
       ខេត្តព្រះសីហនុ (ជំនាន់ទី ១ និង ២)
·       សិស្សចាសផ្នែក ព័ត៌មានវិទ្យា នៃសាលាដុនបូស្កូ ទាំងអស់ក្នុងប្រទេសកម្ពុជា
·       សិស្សចាសផ្នែក ព័ត៌មានវិទ្យា រឺ នាក់ដែលធ្វើប្លក់ផ្សេងៗ នៃសាលាដុនបូស្កូ ក្នុងប្រទេសដទៃ។ បេក្ខជនត្រូវតែមានការណែនាំពីសំណាក់គ្រួសារសាឡេស៊ាន រឺគ្រូបង្រៀនតាមមជ្ឈមណ្ឌល សាឡេស៊ានផ្សេងៗ
·       ចំពោះប្រជាជនខ្មែរ ដែលមិនមានការទាក់ទងជាមួយដុន បូស្កូ អាចចូលរួមប្រកួតបាន តែត្រូវ មានអាយុមិនលើសពី ២៥ ឆ្នាំ

.      ប្រភេទ និង ពានរង្វាន់ៈ ចំពោះលុយដែលទទួលដោយអ្នកឈ្នះ គឺត្រូវតែបន្តជួយធ្វើអោយប្លក់ របស់ខ្លួន រឺប្រធានបទដែលខ្លួនសរសេរ កាន់តែល្អប្រសើរឡើង។
·       ប្រភេទសិស្សដុនបូស្កូ ក្នុងប្រទេសកម្ពុជា៖ អ្នកឈ្នះម្នាក់ (៥០ ដុល្លារ)
·       ប្រភេទសិស្សដុនបូស្កូ បរទេស៖ អ្នកឈ្នះម្នាក់ (៥០ ដុល្លារ)
·       ប្រភេទអ្នកក្រៅពីដុនបូស្កូ ៖ អ្នកឈ្នះម្នាក់ (៥០ ដុល្លារ)
·       ប្រភេទសិស្សនារីដុនបូស្កូ រឺក្រៅពីសិស្សដុនបូស្កូ ៖ អ្នកឈ្នះម្នាក់ (៥០ ដុល្លារ)

.      ពាក្យស្នើរសុំ៖ ផ្ញើអ៊ីម៉ែលមកកាន់ management@donboscosihanoukville.org ជាមួយនិង ពត៌មានដូចខាង ក្រោម៖
ពត៌មានផ្ទាល់ខ្លួន
·       អ្នកមានត្រូវបញ្ជាក់ពីៈ  ឈ្មោះ  ការងារ  មុខតំណែង  អស័យដ្ឋានទំនាក់ទនង  ថ្ងៃខែដែលរៀន នៅសាលាដុនបូស្កូ  លេខទូរសព្ទ ។ល។
·       ពត៌មានលំអិតពីប្លក់ៈ
o   ឈ្មោះ
o   ថ្ងៃខែបង្កើត
o   ពិពណ៌នាពី Tags និង meta
o   មាន Rank នៅក្នុង Google រឺ Alexa
o   រចនាសម្ព័ន៌ប្លក់ (ទំព័រ ads និង ពត៌មានព្រៀង)៖ នៅក្នុងផ្នែកនីមួយៗត្រូវតែពន្យល់ពី (គោលបំណង ឬគោលដៅ)
·   ពិពណ៌នាអំពីការផ្សព្វផ្សាយប្លក់របស់អ្នក
o   បរិបទសង្គម៖ តើអ្វីជាបញ្ហា  ស្ថិតិ (អ្នកគួរតែពន្យល់ពីបញ្ហាអ្វីដែលអ្នកដឹងច្បាស់)
o   គោលបំណងជាសាធារណៈ ៖ តើអ្នកណានឹងអានប្លក់របស់អ្នក? តើគេនឹងទទួល បានពត៌មានអ្វីខ្លះ?
o   គោលបំណងរបស់ប្លក់៖ តើប្លក់អ្នកមានគោលបំណងអ្វីខ្លះ?
o   ប្រភពនៃពត៌មាន៖ តើអត្ថបទ រឺ វីដេអូនៅក្នុងប្លក់អ្នកយកមកពីណា? តើមានអ្នក ចូលរួមផ្តល់ជាឯកសារដល់ប្លក់របស់អ្នកដែរឬទេ? តើអ្នកអានបានចូលរួមផ្តល់អ្វី ខ្លះ?

.      លក្ខខណ័្ឌ
·       ប្លក់ត្រូវតែសរសេរ​ជាភាសាខ្មែរ ក៏ប៉ុន្តែវាអាចមានលទ្ឋភាពគ្រប់គ្រនសំរាប់អ្នកអាន ជាជនបរទេសងាយស្រួលយល់។ វាមានន័យថាប្លក់របស់អ្នកគួរតែបង្កើតមាតិការ ជាភាសាអង់គ្លេសមួយទៀត។
·       សំរាប់អ្នកចូលរួមជាជនបរទេស ត្រូវតែធ្វើដូចគ្នា ​គឺថាអ្នកអាចសរសេរជាភាសា របស់អ្នក ប៉ុន្តែត្រូវតែអាចអានបានដោយសហគមន៏អន្តរជាតិ។
·       ប្លក់អាចមានអ្នកគ្រប់គ្រងម្នាក់ រឺបួននាក់។ ប្រសិនបើប្លក់មានអ្នកគ្រប់គ្រងច្រើនជាង ពីរនាក់ ត្រូវតែប្រាប់ឈ្មោះម្នាក់ៗ។
·       ប្លក់អាចបង្កើតជាមួយ sever អ្វីក៏បាន។
·       ប្លក់អាចជា អក្សរ  រូបភាព  វីដេអូ រឺ សំលេង។
·       មាតិការត្រូវតែសរសេរដោយខ្លួនឯង (គឺមិនមានការយកមកពីគេ ដូចជា អត្ថបទ រូបភាព វីដេអូ ។ល។
·       ប្លក់ត្រូវតែដាក់ Facebook, Youtube រឺ Vimeo និង Twitter  ។
·       ប្រធានបទដែលនិយាយពី  មនោគមវិជ្ជា  គណបក្សនយោបាយ  អំពីហិង្សា  ជាតិនិយម   ការស្អប់ជនបរទេស រឺ ពីសាសនា  គឺមិនអនុញ្ញាតអោយចូលរួម ឡើយ។
·       ប្លក់ដែលចង់ចូលរួមសូមចូលយក logo ពីការប្រកួតនៅក្នុង cambodia1.wordpress.com

  ការជ្រើសរើស
·       អ្នកកាត់ក្តីប្លក់របស់អ្នកគឺមិនប្រាប់ឈ្មោះទេ
·       មានអ្នកកាត់ក្តីបីនាក់  ឈ្មោះរបស់ពួកគេនឹងប្រាប់ទៅដល់អ្នកទាំងអស់គ្នានៅថ្ងៃទី ១ ខែ កក្កដា ឆ្នាំ ២០១១។

.     ពត៌មាន
·       វិបសាយសំរាប់ការចូលរួមប្រកួតគឺ cambodia1.wordpress.com
·   ក៏មានទំព័រផ្សព្វផ្សាយពីការប្រកួតនេះនៅក្នុងវិបសាយដូចជា៖ donboscoasia.info,  donboscosihanoukville.org  និង  donboscokhmer.org
·   ក៏មានការផ្សព្វផ្សាយនៅលើ Facebook
·   សំរាប់ពត៌មានបន្ថែមសូមចូល Twitter: SDBofCambodia, និង Skype: Albeiror24
·   ប្លក់ដែលចូលរួមត្រូវតែដាក់ពត៌មាននេះ
·   សូមឧស្សាហ៏ចូលអានពត៌មាននៅក្នុងវិបសាយដែលផ្សព្វផ្សាយពីការប្រកួតប្រជែងនេះ ពីព្រោះពត៌មានអាចមានការផ្លាស់ ប្តូរគ្រប់ពេល
. កម្មវិធី ពានរង្វាន់សង្គមលើកដំបូងនៃដុនបូស្កូខ្មែរប្លក់ ប្រចាំឆ្នាំ២០១១
·       សូមដាក់ពត៌មាននេះនៅក្នុងប្រពន្ឋ័ផ្សព្វផ្សាយរបស់អ្នក ដើម្បីអោយសិស្សចាសដុនបូស្កូបាន ដឹង និងចូលរួម។
·       សំរាប់រង្វាន់៖ អ្នកឈ្នះលេខ១ នឹងទទួលរង្វាន់ច្រើន។ ចំនែកអ្នកឈ្នះលេខ២ និងលេខ៣ ក៏ទទួលបានរង្វាន់លួងចិត្តដែរ។
សូមទំនាក់ទំនង៖ management@donboscokhmer.org / Albeiro Rodas, SDB / H.P. (+855) 097.96.75.042 / Skype: Albeiror24

0 comments:

Post a Comment

ដំណឹងថ្មីៗ