នៅឆ្នាំ២០០៧ យុវជនមានចំនួនសរុបស្មើនឹង២៥% នៃចំនួនប្រជាជននៅក្នុងវ័យធ្វើពលកម្មនៅទូទាំងពិភពលោក ប៉ុន្តែអត្រាគ្មានការងារធ្វើរបស់យុវជនស្មើ៤% នៃចំនួនអ្នកគ្មានការងារសរុប។ ការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោកមានន័យថា រយៈពេលខ្លីខាងមុខភាពគ្មានការងារធ្វើរបស់យុវជននឹងនៅតែបន្តកើន ឡើង។
អត្រានៃភាពគ្មានការងារធ្វើឆ្លុះបញ្ចាំងត្រឹមតែផ្នែកមួយនៃ បញ្ហាយុវជនតែប៉ុណ្ណោះ ជាពិសេសសម្រាប់យុវជនភាគច្រើនបំផុតដែលរស់នៅក្នុងប្រទេសកំពុង អភិវឌ្ឍន៍។ សម្រាប់យុវជនទាំងនោះ ការងារធ្វើដែលផ្ដល់ប្រាក់កម្រៃទាបមិនផ្លូវការ និងគ្មានការធានាត្រឹមត្រូវ គឺជាជម្រើសដែលកើតមានទូទៅមិនមែនជាករណីលើកលែងនោះទេ។ ក្រៅពីភាពគ្មានការងារធ្វើ ដែលបានប្រឈមមុខមកលើយុវជន ទន្ទឹមនឹងនោះដែរ អគ្គលេខាធិការអង្គការសហប្រជាជាតិ រដ្ឋាភិបាល និងសង្គមស៊ីវិល បានផ្ដោតអារម្មណ៍ជាខ្លាំងទៅលើការប្រែប្រួលអាកាសធាតុ ដែលគំរាមកំហែង គាបសង្កត់មកលើយុវជន នៅគ្រប់ទីកន្លែងទាំងអស់តាមរយៈ «បំណុលអេកូឡូស៊ី» ពីព្រោះយុវជនជាអ្នកទទួលរ៉ាប់រងនូវការបម្រែបម្រួលអាកាសធាតុនៅ រយៈពេល២០ ទៅ៥០ឆ្នាំខាងមុខ។
ពត័មានថ្មីៗ
កម្មវិធីកំសាន្ត
ប្លុរបស់ខ្ញុំ
វេបសាយដុនបូស្កូ
អំពីខ្ញុំ
ឯកសារពិភពលោក
របាយការណ៏
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment