javascript:void(0)

នៅថ្ងៃទី១៦ ខែសីហាឆ្នាំ ២០១០ សាលាបច្ចេកទេសដុនបូស្កូបានទទួលពាក្យនៃការដាក់ពាក្យរបស់ សិស្សានុសិស្សដែលមានបំណងចង់រៀននៅសាលានេះ។ ក្នុងឪកាសនោះដែរមានការចូលរួមយ៉ាងច្រើនកុះករពីរសំណាក់សិស្សានុសិស្សនិងអាណាព្យាបាល សិស្សយ៉ាងច្រើន។ ចំពោះការដាក់ពាក្យនេះផងដែរសិស្សានុសិស្សត្រូវឆ្លងកាត់នូវវគ្គជាច្រើនដូចជា ត្រូវទិញពាក្យ បំពេញតាមលក្ខខ័ណ្ឌរបស់ពាក្យ ត្រូវឆ្លងកាត់ការសំភាសន៏ពីសំណាក់លោកគ្រូ អ្នកគ្រូ ជាពិសេសនោះគឺលោកឪពុកអធិការ និង លោកឪពុកអធិការរង។ ការដាក់ពាក្យនិងសំភាសន៏គឺមានរយះពេលតែបួនថ្ងៃតែប៉ុននោះ គឺចាប់ពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី១៩ ដោយឡែកនៅថ្ងៃទី ២០ សិស្សានុសិស្សទាំងអស់ត្រូវមកចូលរួមប្រលងទាំងអស់គ្នា។
ចំពោះលក្ខខ័ណ្ឌក្នុងការប្រលងរួមមានសិស្សានុសិស្សត្រូវមានជីវភាពក្រីក្រ រឺ កំព្រា និងត្រូវស្រលាញ់ការសិក្សា ព្យាយាមរៀនសូត្រ ជាពិសេសទៅទៀតនោះគឺ គោរពតាមពាក្យស្លោករបស់សាលាបីមាត់គឺ ឧស្សាហណ៏ ព្យាយាម និង សទ្ធា។
ចំពោះគោលបំណងរបស់សាលាដែលទទួលសិស្សអោយចូលរៀននេះគឺ ដើម្បីអោយពួកគេទទួលបាននូវការអភិវឌ្ឈន៏ពេញលេញក្នុងបរិយាកាសសេរី។ គាំទ្រអោយពួកគេបញ្ចេញទេបកោសល្យដែលលាក់កប់ក្នុងខ្លួនមកក្រៅអោយអស់ស្របតាមនិយាម (standard) វិជ្ជាជីវះអាចប្រកបអាជីពតាមមុខជំនាញដែលខ្លួនមានរឺអាចសិក្សាបន្តទៀតក៏បាន។ ទន្ទឹមគ្នានេះដែរសិស្សនិងមានតុល្យភាព ខាងកាយសម្បទា ចិត្តគំនិត ចំណេះ និងទស្សនះ។ បើតាមសំដីរបស់លោកគ្រូនាយកសាលាបានមានប្រសាសន៏ថា

0 comments:

Post a Comment

ដំណឹងថ្មីៗ