javascript:void(0)


នៅថ្ងៃ ច័ន្ទ ទី ០៩ ខែ សីហា ឆ្នាំ ២០១០ សាលាបច្ចេកទេសដុនបូស្កូមានការប្រកួតកីឡាបាល់​បោះក្រោមពានរង្វាន់របស់លោកឪពុក ចន វីសឺ និង លោកឪពុកសំណាង។  ពិធីប្រកួតនេះ​មានរយះពេល ៣០ នាទី គឺចាប់ពីម៉ោង ១២:០០ រហូតដល់ម៉ោង ១២: ៣០ ។​នៅថ្ងៃប្រកួតជុំដំបូងនោះគឺ ផ្នែកទំនាក់ទំនងសង្គម បានប្រកួតជាមួយនិងផ្នែកអគ្គិសនី  ។​​ការប្រកួតបានដំណើរការយ៉ាងល្អអស់រយះពេល ៣០ នាទី ជាលទ្ធផលចុងក្រោមរវាង​ក្រុមទាំងពីរ ផ្នែកទំនាក់ទំនងសង្គមបានយកឈ្នះផ្នែកអគ្គិសនីដោយ ១៦ ពិន្ទុ ទល់នឺង ០៥​ពិន្ទុ។​ នេះគឺជាប្រវត្តិសាស្រ្តរបស់ក្រុមផ្នែកទំនាក់ទំនងសង្គមហើយ ដែលអាចយកឈ្នះការ​ប្រកួតបាន។   សូមបញ្ជាក់ថាផ្នែកទំនាក់ទំនងសង្គមគឺជាផ្នែកមួយដែល មិនដែលលេងកីឡាឈ្នះ​ក្រុមណាឡើយ  ព្រោះផ្នែកនេះមានមុខវិជ្ជាសិក្សាដោយគ្មានប្រើកំលាំង​គឺធ្វើការជាមួយកំព្យួទ័រ​តែប៉ុននោះ។
      នៅសាលាដុនបូស្កូមានការប្រកួតកីឡាច្រើនលើកច្រើនសារមកហើយ ប៉ុន្តែ​នេះគឺជា​លើ​ដំបូង​ហើយដែលលោកឪពុកអធិការ អធិការរង បានបង្កើតការប្រកួតបាល់បោះពាន់នេះឡើង។  បើតាមសំដីរបស់លោកឪពុកអធិការរង (ឪពុកសំណាង) បានមានប្រសាសន៏ថា​ការប្រកួតបាល់បោះពានរង្វាន់មិត្តភាពនេះធ្វើឡើងដើម្បីអបអរនៃការបញ្ចប់ការប្រលង​ឆមាសលើកទី០២ ដើម្បីពង្រឹងមិត្តភាពរវាងផ្នែកផ្សេងៗ ដើ​ម្បីសុខភាព​ ​ព្រមទាំងជួយលើកស្ទួយ​នូវវិស័យកីឡា​បាល់បោះនេះផងដែរ។
​​​    ចំពោះសំដីរបស់លោក សូលីន ដែលជាកីឡាករដែលបានរកពិន្ទុអោយក្រុមបានច្រើនជាង​គេ​បាន​​និយាយថា កីឡាបាល់នេះមិនមែនមានភាព​ងាយស្រួល​ប៉ុន្មាន​ក្នុងការលេងវា​អោយបាន​ល្អនោះទ។
  
ចំពោះរូបគាត់ផ្ទាល់បាលរៀន  លេងកីឡានេះអស់រយះពេល ២​ឆ្នាំមកហើយទើម​គាត់ទទួលបានពិន្ទុល្អយ៉ាងនេះ។  ហើយលោកក៏បានផ្តាំផ្ញើរទៅដល់មនុស្សគ្រប់រូបថា សូមជួយ​លើកស្ទួយផ្នែកវិស័យកីឡានេះផង។  
        សំរាប់តារាងការប្រកួតពានរង្វាន់របស់ដុនបូស្កូមាន  
ថៃ្ងទី ០៩ ខែ សីហា ឆ្នាំ ២០១០   ទំនាក់ទំនងសង្គម           ជួបជាមួយ             អគ្គិសនី
ថៃ្ងទី ១០ ខែ សីហា ឆ្នាំ ២០១០    កាឡឹង                            ជួបជាមួយ           ​  យន្តសាស្រ្តរថយន្ត
ថៃ្ងទី ១១ ខែ សីហា ឆ្នាំ ២០១០    ផ្នែកទំនាក់ទំនងសង្គម  ជួបជាមួយ             យន្តសាស្រ្តរងយន្ត
ថៃ្ងទី ១២ ខែ សីហា ឆ្នាំ ២០១០    ផ្នែកសណ្ឋាគា               ជួបជាមួយ             ក្រុមស្នាក់ក្នុង
ថៃ្ងទី១៣ ខែ សីហា ឆ្នាំ ២០១០    កាឡឹង                           ជួបជាមួយ              ក្រុមស្នាក់ក្នុង
ថៃ្ងទី ១៦ ខែ សីហា ឆ្នាំ ២០១០    សណ្ឋាគារ                      ជួមជាមួយ             អគ្គិសនី
ថៃ្ងទី ១៧ ខែ សីហា ឆ្នាំ ២០១០   ទំនាក់ទំនងសង្គម         ជួបជាមួយ              កាឡឹង
ថៃ្ងទី១៨ ខែ សីហា ឆ្នាំ ២០១០     សណ្ឋាគារ                     ជួបជាមួយ              យន្តសាស្រ្តរថយន្ត
ថៃ្ងទី ១៩ ខែ សីហា ឆ្នាំ ២០១០    កាឡឹង                           ជួបជាមួយ              អគ្គិសនី
ថៃ្ងទី ២០ ខែ សីហា ឆ្នាំ ២០១០    អគ្គិសនី                         ជួបជាមួយ               ក្រុមស្នាក់ក្នុង
ថៃ្ងទី ២៣ ខែ សីហា ឆ្នាំ ២០១០   ទំនាក់ទំនងសង្គម         ជួបជាមួយ               សណ្ឋាគា
ថៃ្ងទី ២៤ ខែ សីហា ឆ្នាំ ២០១០    ក្រុមស្នាក់ក្នុង                ជួមជាមួយ               យន្តសាស្រ្តរថយន្ត

 


0 comments:

Post a Comment

ដំណឹងថ្មីៗ