សមត្ថភាពការងារខាងក្រៅ |
ប្រមាណ៨៥%កំពុងស្វែងរកការនិងមានឧបសក្គ
ចំពោះការងារ ។ ថ្ងៃនេះខ្ញុំសូមលោកយកចំ
ណេះដឹងខ្លះៗដែលទាក់ទងទៅនិងការងារ ។
យ៉ាងណាចំពោះចំណេះដឹងនេះដែលខ្ញុំយកមក
នេះមិនអាចឆ្លើយតបទៅបងប្អូនបាន១០០% ទេ
តែនេះគ្រាន់តែជាចំណុចខ្លះៗដែលខ្ញុំបានលើក
យកមកបង្ហាញតែប៉ុននោះ។
ការស្វែករកការងារធ្វើគឺជាការស្វែងរកអ្នកណាម្នាក់
ឬក្រុមហ៊ុនណាមួយសំរាប់ជួលយើងដែលផ្តល់
ផលប្រយោជន៏ អោយគ្នាទៅវិញទៅមក។ការស្វែក
រកការងារធ្វើប្រៀបដូចជាការលក់ផលិតផល
អឹចឹងដែរ ហើយផលិតផល ដែល យើងលក់នៅ
ពេលនេះគឺសមត្ថភាព។ ប្រសិនបើយើងជាអ្នកលក់
ផលិតផលអតិថិជនគឺ តែងតែមើលទៅ ចំណុចពីរ
យ៉ាងទីមួយ គុណភាពរបស់ផលិតផល ទីពីរ ឥរិយាបថរបស់អ្នកលក់។
ប្រសិនបើផលិតផលមានគុណភាព ល្អហើយតែអ្នកលក់មានឥរិយាបថមិនសមរម្យ នោះក៏មិនមានអ្នកណាមកទិញផលិតផលនោះឡើយផ្ទុយទៅវិញប្រសិនបើអ្នកលក់មានឥរិយាបថ
ល្អហើយ តែគុណភាពរបស់ផលិតផលមិនល្អ នោះក៏មិនមានអ្នកណាចង់ទិញដែរ។ ដូចច្នេះការទទួលចូលធ្វើការនៅកន្លែងណាមួយគឺ អាស្រ័យ ទៅលើទីមួយសមត្ថភាព ទីពីរឥរិយាបថ។ សមត្ថភាពនេះហើយប្រៀបដូចជាគុណភាពនៃផលិតផល សមត្ថភាពនេះហើយប្រៀបដូចជាជំនាញ ប៉ុន្តែបើយើង មានតែសមត្ថភាពមានតែជំនាញ តែឥរិយាបថរបស់យើងមិនល្អមិនត្រូវក៏មិនមានអ្នកណាចង់ផ្តល់ការងារអោយយើង ឬជួលយើងអោយធ្វើការងាររបស់គេ តែបើយើងឥរិយាបថល្អ ត្រឹមត្រូវហើយតែយើងគ្មា នជំនាញឬសមត្ថិភាព ក៏មិន មានអ្នកណាចង់ជួលយើងអោយធ្វើការដែរ។ អឹចឹងជំនាញនឹងឥរិយាបថគឺមានសារះសំខាន់ណាស់ក្នុងការស្វែក រកការងារធ្វើ។
បើតាមរយះការស្រាវជ្រាវពីវិជ្ជាស្ថានមួយនៅអាមេរិចបានអោយដឹងថាមនុស្សដែលអាចស្វែក
រកការងារធ្វើបាននិងធ្វើអោយការងារនោះទទួលបានជោគជ័យ អាស្រ័យទៅលើកត្តាសំខាន់ៗពីរយ៉ាង
គឺ ជំនាញ នឹង ឥរិយាបថ។ ពេលនេះយើងនិងនិយាយពីជំនាញ ជំនាញគ្រាន់តែជាទ្រឺស្តី ហើយ ជំនាញ់មិនមែនគ្រាន់តែជាចំនេះដឹង តែវាជា ចំនេះធ្វើផងដែរ។មនុស្សដែលមានជំនាញគឺជា មនុស្ស ដែលមានសមត្ថិភាពរឺក៏ភាពប៉ិនប្រសព្វនៅក្នុងការធ្វើការងារអ្វីមួយដោយឯករាជ្យដែលមិនចំបាច់ពឹង
អ្នកណាមកជួយ។ បើយើងនិយាយពីនិស្ស័យការងារយើងនិង ឃើញមានមនុស្សបី ប្រភេទគឺ
មនុស្សឥមានការងារធ្វើ មនុស្សធ្វើការងារខុសជំនាញ និងមនុស្សមានការងារត្រូវជំនាញ់។ ចំពោះមនុស្សដែលឥមានការងារធ្វើ បើយើងសួរគាត់ថាហេតុអ្វីបានជាអ្នកឥមានការងារធ្វើ អ្នកខ្លះ
និយាយថា គាត់ ឥការងារធ្វើដោយសារតែគាត់ឥជំនាញនិងសមត្ថិភាព តែក៏មាន បងប្អូនខ្លះ ទៀតបាននិយាយថាគាត់ឥការងារធ្វើ ដោយ សារតែសព្វថ្ងៃនេះសង្គមមិនមានការងារអោយគាត់ធ្វើ។ ចំពោះអ្នកដែលធ្វើការងារខុសជំនាញ់វិញគឺ បើយើងសួរគាត់ ថាហេតុអីបានជាគាត់ធ្វើការងារខុស
ជំនាញ មានបងប្អូនខ្លះឆ្លើយថាដោយសារតែគាត់មិនសូវមានជំនាញនិង សមត្ថិភាពគ្រប់គ្រាន់ តែក៏មានបងប្អូនមួយចំនួនទៀតឆ្លើយថា មូលហេតុដែលគាត់ធ្វើការងារខុស ជំនាញដោយ សារ តែសង្គមយើងសព្វថ្ងៃមិនសូវមានការងារអោយគាត់ធ្វើ ឥតសំបូរការងារអោយគាត់ធ្វើ។ អឹចឹងហើយគាត់ឥតមានការងារធ្វើ គាត់ក៏ទៅធ្វើការងារខុសជំនាញដែលគាត់រៀននឹងទៅ។ បញ្ហាថាសង្គមឥតមានការងារធ្វើ សង្គមមិនសូវមានការងារធ្វើវាមិនមែនជាបញ្ហារបស់អ្នកមានជំនាញ
វាជាបញ្ហា របស់អ្នកឥតជំនាញ ព្រោះនៅលើលោកនេះគ្មានអ្នកមានជំនាញណាដែលគ្មានការងារធ្វើ
អ្នកជំនាញ ណាដែល មានបញ្ហាទៅលើការងារ មានតែអ្នកនិងឥតជំនាញ។ អ្នកឥតជំនាញមិនថាឡើយតែសង្គមមានការងារធ្វើរឺសង្គមគ្មានការងារធ្វើក៏នៅតែមានបញ្ហាជាមួយ
និងការងារ ព្រោះគាត់ឥតមានជំនាញ ឥតជំនាញនាំអោយមនុស្សឥតមានសម្ថតិភាព អឹចឹងមនុស្ស
ដែលជួលយើង តែងតែ ចង់បានមនុស្សដែលមានសម្ថតិភាព។ ចំនែកអ្នកដែលមានជំនាញវិញគឺគាត់
ងាយរកការងារធ្វើ មានជំនាញ គឺមាន ការងារធ្វើ។ ហេតុអ្វីបានជាមានជំនាញងាររកការងារធ្វើ? ពីព្រោះមានជំនាញគឺមានសម្ថតិភាព មានសម្ថតិភាពគឺ អាចបង្កើតសមិត្តិផលបាន។ នៅពេលដែលគាត់មានលទ្ធភាពអាចបង្កើតសមិត្តិផលបាន គាត់និងក្លាយទៅ ជាមនុស្ស ដែលមាន
ប្រយោជន៏ ហើយមនុស្សរឺក្រុមហ៊ុនដែលជួលយើងគឺគេចង់បានផលប្រយោជន៏ សូម្បីតែខ្លួន យើង
ក៏ចង់ បានផលប្រយោជន៏ អឹចឹងបើយើងចង់អោយអ្នកដទៃផ្តល់ផលប្រយោជន៏មានអោយយើងទាល់តែយើងធ្វើនិងផ្តល់ផល ប្រយោជន៏ទៅអោយអ្នកដទៃវិញ ទាល់តែយើងជាមនុស្សមានផល
ប្រយោជន៏សំរាប់អ្នកដទៃ ទើបអ្នកដទៃផ្តល់ផល ប្រយោជន៏ដល់យើងវិញ។
នៅមានវគ្គបន្ត
0 comments:
Post a Comment